
ខេត្តកណ្តាល នៅរសៀលថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦
ដោយអនុវត្តតាមបទបញ្ជាចង្អុលដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានធ្វើពិធីប្រគល់រថយន្តពន្លត់អគ្គិភ័យ០២គ្រឿង ជូនដល់អធិការដ្ឋាននគរបាលស្រុកស្អាងចំនួន០១គ្រឿង និងជូនអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ០១គ្រឿង ដើម្បីយកទៅប្រើប្រាស់ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះអគ្គិភ័យកើតឡើង។







