
បន្ទាយមានជ័យ: នៅរសៀលថ្ងៃទី ២២ ខែ មករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងសហការី បានអញ្ជើញគោរពវិញ្ញណក្ខន្ធសពឧបាសិកា ឡុង តៃ ត្រូវជាម្តាយក្មេកឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណភាព នៅថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ០៨:៣៦ នាទីព្រឹក ក្នុងជន្មាយុ ៩៧ ឆ្នាំ ដោយជរាពាធ និងកំពុងធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់ ឯកឧត្តម អ៊ុំ រាត្រី និងលោកជំទាវ ជ័យ ណារី អ៊ុំរាត្រី ស្ថិតនៅខ្លាកូនចាស់ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ក្នុងឱកាសដ៏ក្រៀមក្រំនេះដែរ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាននាំថវិកា ចំនួន ១,០០០,០០០រៀល (មួយលានរៀល) និងបានសម្តែងនូវការចូលរួមមរណៈទុក្ខ និងសោកស្តាយយ៉ាងក្រៃលែងជាមួយក្រុមគ្រួសាររបស់ ឯកឧត្តម អ៊ុំ រាត្រី និងលោកជំទាវ ជ័យ ណារី អ៊ុំរាត្រី ចំពោះការបាត់បង់ ម្តាយ ជាទីស្រឡាញ់និងមានព្រហ្មវិធម៌ចំពោះភរិយា កូន និងចៅៗកន្លងមក ។ឯកឧត្តម អ៊ុំ រាត្រី និងលោកជំទាវ ជ័យ ណារី អ៊ុំរាត្រី ក៏បានថ្លែងអំណរគុណ ដល់លោកឧត្តមសេនីយ៍ទោ ស្នងការ និងសហការី ដែលបាន អញ្ជើញគោរពវិញ្ញណក្ខន្ធសពម្តាយរបស់លោកទាំង២ និងជូនពរដល់គណៈស្នងការទាំងអស់សូមជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕













