
ខេត្តកណ្តាល:ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥ លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល ព្រមទាំងលោកស្រីប្រធាន គ.ក.ស.កស្រុក អភិបាលរងស្រុក និងជាប្រធានសមាគមអនុសាខា ក្រុមការងារសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិឌ្ឍន៍ ស្រុក ប្រធាន អ.ក.ន.កឃុំ មេឃុំ នៃស្រុកខ្សាច់កណ្តាល បានចូលរួមពិធីប្រកាសសេចក្តីសម្រេចទទួលស្គាល់ការកែសម្រួល និងបំពេញបន្ថែមសមាសភាព គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធាន សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។















