
ខេត្តពោធិ៍សាត់:ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការបណ្តុះបណ្តាលខេត្ត(PTB) ព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាគណៈអធិបតី ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) បង្កើតឱកាស ការងារ សាងក្តីសង្ឃឹមដល់យុវជន” នៅបរិវេណវិទ្យាស្ថានពហុបច្ចេកទេសខេត្តពោធិ៍សាត់។
























