
ខេត្តពោធិ៍សាត់:ឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ ប្រគល់ជូនដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ ដែលបានជម្លៀសខ្លួន ចេញពីតំបន់ប្រឈមសមរភូមិមុខ ព្រំដែនកម្ពុជា-ថៃ ក្នុងឃុំថ្មដា មកកាន់ទីកន្លែងសុវត្ថិភាព ក្នុងឃុំប្រម៉ោយ ស្រុកវាលវែង។














