
ខេត្តពោធិ៍សាត់:នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំមន្ត្រីរាជការរដ្ឋបាលស្រុក ចូលរួមពិធីសំណេះសំណាល និងសួរសុខទុក្ខ ដល់បងប្អូនប្រជាពលរដ្ឋដែលមកពីឃុំថ្មដា(ព្រំដែន) មកស្នាក់នៅជាបណ្តោះអាសន្ននៅទីតាំងសុវត្ថិភាព នៅវត្តគិរីបុទុម្ពរ (ហៅវត្តប្រម៉ោយ) ក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្ថិតក្រោមអធិបតីភាព ឯកឧត្ដម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់។នាឱកាសនោះដែរ ឯកឧត្ដម បានឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ២០គីឡូក្រាម បន្លែ និងថវិកាមួយចំនួន ជូនដល់ប្រជាពលរដ្ឋចំនួ ១០៣គ្រួសារ។

















