
ខេត្តកណ្តាល:នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ ២០២៥ រដ្ឋបាលស្រុកខ្សាច់កណ្តាល បានចូលរួមរៀបចំវេទិកាផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួយដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ក្រោមអធិបតីភាពលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរង នៃគណៈអភិបាលខេត្កណ្តាល និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ខ.ប.ជ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងប្រធាន គ.ខ.ជ.ប ខេត្តកណ្តាល ស្ថិតនៅសាលប្រជុំសាលាស្រុក(“ក”)។
វេទិកាផ្សព្វផ្សាយមានគោលបំណង ៖ លុបបំបាត់ ការធ្វើអំពើជួយដូរមនុស្ស និងរក្សាសេចក្តីថ្លៃថ្នូរដល់ប្រជាពលរដ្ឋ សំណូមពរដល់ អាជ្ញាធរមូលដ្ឋាន ពង្រឹងយន្តការអនុវត្តន៍ច្បាប់តឹងរឹង ក្នុងការប្រយុទ្ធប្រឆ្នាំងអំពើជួយដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ យកមកផ្តន្ទាទោសតាមច្បាប់ ដើម្បីសុខសាន្តរបស់ប្រជាពលរដ្ឋ។ ក្នុងនោះ លោកជំទាវ បានថ្លែងអំណរគុណ ចំពោះក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ដែលបានប្រឹងប្រែងជួយសម្របសម្រួលដោះស្រាយជូនបងប្អូនធ្វើសំណាក់ស្រុកខុសច្បាប់ ដែលមកពីក្រៅប្រទេសដោយបានល្អប្រសើរ។ មានការចូលរួមពី លោក លោកស្រី អនុប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ សមាជិក លេខាធិការដ្ឋាន គ.ខ.ប.ជ លោក លោកស្រី អភិបាលរងស្រុក ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួយដូរមនុស្ស អធិការរងស្រុក ប្រធានការិយាល័យពាក់ព័ន្ធ នាយប៉ុស្តិ៍រដ្ឋបាលឃុំ សាមាជិក គ.ក.ន.ក ឃុំ មេភូមិ និងជំនួយការភូមិ សិស្សានុសិស្ស យុវជនកាយរិទ្ធ យុវជនកាកបាទក្រហម សមាជិក ស.ស.យ.ក សមាជិកសមាគមនារីដើម្បីអភិវឌ្ឍន៍ ប្រជាពលរដ្ឋ និងអាជីកម្ម ផ្ទះសំណាក់ ខារ៉ាអូខេ ម៉ាស្សា កោលជប់ សរុប ១៨០នាក់ ស្រី ១២០នាក់៕
















