
ខេត្តកណ្តាល:នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល និងសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ឆោម ឆាយ អតីតមេឃុំរកាជន្លឹង ដែលបានទទួលមរណភាព ក្នុងជន្មាយុ ៧៨ឆ្នាំ ដោយជរាពាធ ស្ថិតនៅឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល ។
ឆ្លៀតឱកាសនោះ បានបន្តចុះពិនិត្យមើលគម្រោងសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀងចេញពីភូមិ មួយខ្សែប្រវែងប្រមាណជិត ៦០០ម៉ែត្រ ក្នុងឃុំរកាជន្លឹង និងបានចុះទៅសួរសុខទុក្ខអតីតពលករមកពីប្រទេសថៃ ចំនួន២គ្រួសារ ស្ថិតក្នុងឃុំរកាជន្លឹង និងឃុំស៊ីធរ ដោយនាំយកទាំងអំណោយ និងថវិកាមួយចំនួនសម្រាប់ដោះស្រាយបញ្ហាជីវភាពផងដែរ។













