
ខេត្តពោធិ៍សាត់:នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាស្រុកវាលវែង បានដំណើការកិច្ចប្រជុំគណៈបញ្ជាការឯកភាពស្រុក ស្ថិតក្រោមអធិបតីភាពលោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពស្រុកវាលវែង។
ក្នុងកិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពី លោកអភិបាលរងស្រុក ប្រធានការិយាល័យស្រុក លោកមេបញ្ជាការកងកម្លាំងស្រុក អាជ្ញាធរឃុំ និងប៉ុស្ត៍នគរបាល ប្រធានមណ្ឌលសុខភាព និងស្ថាប័នអង្គការដៃគូពាក់ព័ន្ធ សរុបចំនួន ៤៦នាក់។





















