
(ខេត្តកណ្តាល)ដោយមានការបញ្ចាពីលោកវរសេនីយ៍ឯកព្រុំសំណាងអធិការស្រុកកៀនស្វាយនិងសមត្ថកិច្ចធ្វើការបង្គ្រាបគ្រឿងញៀនបានឃាត់ខ្លួនជនសង្ស័យ៥នាក់ដែលកើតហេតុនៅថ្ងៃទី២៧ខែមិថុបាឆ្នាំ២០២៥វេលាម៉ោង១៥.០៥នាទី។
ចំណុចភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្ដាល។
ជនសង្ស័យចំនួន៦នាក់ប្រុស
(ឃាត់ខ្លួន៥គេចខ្លួន១នាក់) ៖
១-ឈ្មោះរីណារ៉ុងភេទប្រុសអាយុ
៣៨ឆ្នាំ(ខ្មែរ)មុខរបរមិនពិតមានទីលំនៅភូមិទួលដូងឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)
(ជួញដូរ) ។
២-ឈ្មោះអ៊ន ដារ៉ាភេទប្រុស
អាយុ២៥ឆ្នាំ(ខ្មែរ)មុខរបរមិនពិត
មានទីលំនៅភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយខេត្តក
ណ្តាល(ឃាត់ខ្លួន)(ជួញដូរ)។
៣-ឈ្មោះអ៊ុំ សុីញភេទប្រុស
អាយុ៣០ឆ្នាំ(ខ្មែរ)មុខរបរកម្មករសំណង់មានទីលំនៅភូមិឈើទាលឃុំឈើទាលស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)(ប្រើប្រាស់)។
៤-ឈ្មោះពុក ម៉ាឡេភេទប្រុស
អាយុ២៣ឆ្នាំ(ខ្មែរ)មុខរបរមិនពិត
មានទីលំនៅភូមិឬស្សីស្រុកឃុំឈើទាលស្រុកកៀនស្វាយខេត្តក
ណ្តាល(ឃាត់ខ្លួន)(រក្សាទុក)។
៥-ឈ្មោះធៀមចន្ធី(ប៉ុន)ភេទប្រុស
អាយុ២១ឆ្នាំ(ខ្មែរ)មុខរបរមិនពិត
មានទីលំនៅភូមិព្រែកថ្មីសង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(ឃាត់ខ្លួន)(ប្រើប្រាស់)។
៦-ឈ្មោះកាម៉ល់ ពិសិដ្ឋ(មុំ)
ប្រុសអាយុ៣៣ឆ្នាំ(ខ្មែរ)មុខរបរ មិនពិតមានទីលំនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មីខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ(គេចខ្លួន)
(ជួញដូរ)។
វត្ថុតាងចាប់យករួមមាន
១/ម្សៅក្រាមពណ៌សថ្លាសង្ស័យ
ជាសារធាតុញៀន(ម៉ាទឹកកក)
ចំនួន០៤កញ្ចប់(ធំ២មធ្យម១តូច១)ទំងន់១៧,១៥ក្រាម)។
២/សម្ភារៈវេចខ្ចប់និងប្រើប្រាស់ថ្នាំ
ញៀនមួយចំនួន
៣/ទូរស័ព្ទចំនួន២គ្រឿង។
៤/ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១។
លោកអធិការស្រុកបានឱ្យដឹងថា!
នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ
ខាងលើមានប្រជាពលរដ្ឋបានរាយ
ការណ៍ប្រាប់សមត្ថកិច្ចថា!មានស
កម្មភាពជួញដូរនិងប្រើប្រាស់ថ្នាំញៀននៅផ្ទះរបស់ឈ្មោះអ៊នដារ៉ាស្ថិតនៅភូមិ
ឈើទាលឃុំឈើទាល។
ក្រោយទទួលពត៌មានបានភ្លាម
កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលឈើទាលសហការជាមួយផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយបានចុះដល់
ចំនុចកើតហេតុឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ឈ្មោះអ៊នដារ៉ាឈ្មោះពុកម៉ាឡេឈ្មោះធៀមចន្ធីនិងឈ្មោះអ៊ុំសុីញរួចធ្វើការត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក)ចំនួន០២កញ្ចប់
(មធ្យម១តូច១)និងសម្ភារៈវេចខ្ចប់និងប្រើប្រាស់ថ្នាំញៀនមួយចំនួន ក្រោយធ្វើការត្រួតពិនិត្យរួច
កម្លាំងយើងបាននាំខ្លួនជនសង្ស័យរួមនិងវត្ថុតាងមកផ្នែកប្រឆាំងគ្រឿងញៀនដើម្បីសួរនាំ។
ក្រោយពីបានចម្លើយជនសង្ស័យរួចមកសមត្ថកិច្ចធ្វើការស្រាវជ្រាវឈានទៅធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់រហូចដល់ចំនួន៥នាក់និងរត់គេចខ្លួន០១នាក់។
ចំពោះជនសង្ស័យរួមនិងវត្ថុតាងកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីចាត់ការតាមនិតិវិធីច្បាប់។








