
ស្រុកកៀនស្វាយ៖នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ លោក ឡូវ សុខសាន អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ និងជាប្រជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកកៀនស្វាយ បានដឹកនាំក្រុមការងារអនុសាខា ចូលរួមជាមួយប្រតិភូសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ដឹកនាំដោយឯកឧត្ដម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល រួមជាមួយលោកជំទាវ ស្រ៊ុន ស្រីនាង អភិបាលរងខេត្តកណ្ដាល និងជាហេរញ្ញិកសាខាកាកបាទក្រហមកម្ពុជាខេត្ត តំណាងឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល ចុះសួរសុខទុក្ខ និងអំណោយយកអំណោយមនុស្សធម៌ទៅចូលរួមរំលែកទុក្ខជាមួយគ្រួសារសពលោកតា ភោគ ផុន អាយុ ៧៧ឆ្នាំ និងលោកយាយ ព្រុំ រ៉ុង អាយុ ៦៩ នៅភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ដែលបានលិចទូកដ បណ្ដាលឱ្យលង់ទឹកស្លាប់កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។
ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារសព សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បានជួយឧបត្ថម្ភថវិកាចំនួន ៣លានរៀល អង្ករ ៥០គីឡូក្រាម មី ២កេស ទឹកសុទ្ធ ២កេស ត្រីខ ២យួរ ទឹកត្រី២យួរ ទឹកស៉ីអ៉ីវ ២យួរ ទឹកផ្លែឈើ ២កេស។
អនុសាខាស្រុករួមមានអង្ករ ១០០គីឡូក្រាម ទឹកសុទ្ធ ២កេស ទឹកត្រី ២យួរ ទឹកស៉ីអ៉ីវ ២យួរ និងថវិកា ៨០០ ០០០រៀល។
ឯកឧត្តម ឯត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ កងអន្តរាគមទ័ពពិសេស(911) ថវិកា ៥០០ ០០០រៀល។
















