
ខេត្តពោធិ៍សាត់:ព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ លោក ធាង ឡេង អភិបាល នៃគណៈអភិបាលស្រុកវាលវែង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្ត ស្ថិតក្រោមអធិបតីភាពឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកិច្ចប្រជុំផ្តោតលេីចំណុចសំខាន់៣ចំណុច៖
១៖ កងកម្លាំងសមត្ថកិច្ចដែលមានកាតព្វកិច្ចឈរជេីងការពារបន្ទាត់ព្រំដែនខ្មែរ-ថៃ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាព្រំដែន មិនត្រូវមានការធ្វេសប្រហែស។
២៖ អាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តទប់ស្កាត់ល្បែងសុីសងគ្រប់ប្រភេទ ជាពិសេសតាមប្រព័ន្ធអនឡាញ ដេីម្បីជាការឆ្លេីយតបតាមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
៣៖ តាមបណ្តាក្រុង/ស្រុក ឃុំ/សង្កាត់ ត្រូវយកចិត្តទុកចំពោះបញ្ហាអនាម័យបរិស្ថាន បញ្ហាភូមិ/ឃុំ មានសុវត្ថិភាព និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ច។











