
ខេត្តកំពង់ចាម:នារសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំ លោក-លោកស្រី ប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ ចុះត្រួតពិនិត្យជុំវិញទីតាំង និងចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ និងទទួលផែនការ ការពារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងព្រះរាជពិធីរុក្ខទិវា នាពេលខាងមុខនេះ ។ការចុះត្រួតពិនិត្យ និងកិច្ចប្រជុំនេះ ដឹកនាំដោយ ឯកឧត្តម សន្ដិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រតិភូអម ក្រុមការងារថ្នាក់ជាតិ និងមន្ត្រីរាជការពាក់ព័ន្ធជុំវិញខេត្ត ផងដែរ ៕























