
ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក និងជាលេខាធិការដ្ឋាន ស.ម.ន ខេត្តត្បូងឃ្មុំ តំណាងដ៍ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន ស.ម.ន ខេត្តត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមពីកម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែនតាអាំ នៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦១៥ បាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០ រៀល ប្រគល់ជូនលោកស្រី ហ៊ិន សុខឃីម ត្រូវជាប្រពន្ធ សពលោកអនុសេនីយ៍ឯក មន្ត្រីប៉ុស្តិ៍នគរបាលការពារព្រំដែនតាអាំ (ចូលនិវត្តន៍) វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៦១៥ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដោយជំងឺឡើងសម្ពាធឈាម នៅភូមិអូរព្រិច ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ៕




