
(ខេត្តកណ្តាល)ថ្ងៃព្រហស្បតិ៨កើតខែអាសាឌ ឆ្នាំម្សាញ់សប្តសក័ព.ស២៥៦៩ ត្រូវថ្ងៃទី០៣ខែកក្ដដាឆ្នាំ២០២៥ វេលាម៉ោង០៨.១៥នាទី។
ចំណុចភូមិគគីរធំឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាល។
ជនសង្ស័យចំនួន៤នាក់ភេទ
ប្រុសឃាត់ខ្លួន។
១-ឈ្មោះកុយសីហា(ហៅម៉ាប់)
ភេទប្រុសអាយុ២៨ឆ្នាំ(ខ្មែរ) មុខរបរមិនពិតមានទីលំនៅភូមិរាំងដេក២ឃុំគគីរធំស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)(ជួញដូរ)
២-ឈ្មោះជួបសំណាង(ហៅលីថូ) ភេទប្រុសអាយុ៣១ឆ្នាំ(ខ្មែរ) មុខរបរមិនពិតមានទីលំនៅភូមិគគីរធំ ឃុំគគីរធំស្រុកកៀនស្វាយ ខេត្តកណ្តាល(មានដីកាចាប់ខ្លួន) លេខ១៦៦ដកចខ/១៨ ចុះថ្ងៃទី០៩.០៣.២០១៨ចេញដោយលោកផូង វណ្ណចៅក្រមជំនុះជម្រះនៃសាលាដំបូងខេត្តកណ្តាល (ឃាត់ខ្លួន)(ជួញដូរ)។
៣/ឈ្មោះរិត្តា គន្ធា(ឈីត) ភេទប្រុសអាយុប្រហែល៣៣ឆ្នាំ ជនជាតិខ្មែរមុខរបរមិនពិតមានទីលំនៅភូមិព្រែកតាសៅឃុំស្វាយប្រទាលស្រុកស្អាង ខេត្តកណ្តាល (មានលេខគណនី ឈ្មោះ RITTA KUNTHEA (ABA)(ឃាត់ខ្លួន)(ជួញដូរ)
៤/ឈ្មោះគុន រីណាភេទប្រុស អាយុប្រហែល៣៣ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតមានទីលំនៅភូមិព្រែកតាជរ័ឃុំស្វាយប្រទាលស្រុកស្អាង ខេត្តកណ្តាល(ឃាត់ខ្លួន)(ប្រើប្រាស់)
វត្ថុតាងចាប់យករួមមាន ៖
១/ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន៧កញ្ចប់(ធំ២មធ្យម២ តូច៣)ទម្ងន់១២០.០៩ក្រាម ។
២/ថ្នាំញៀនយ៉ាម៉ា(WY)១៥៣គ្រាប់(ទំងន់ ១២,២៤ក្រាម
៣/សម្ភារៈប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន
៤/ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១។
៥/ម៉ូតូ២គ្រឿង។
៦/ទូរសព្ទ័៤គ្រឿង។
៦/បារីអេឡិចត្រូនិច១
៧/ទឹកថ្នាំបារីអេឡិចត្រូនិចចំនួន៣ដប
៨/សៀវភៅកត់ត្រាចំនួន២។
សមត្ថកិច្ចបានឱ្យដឹងថា!
បន្ទាប់ពីបានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទ App Nodrug អ.ជ.ប.គ.ញ លេខ1548 នៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៥ថា!មានករណីចែកនិងជួញដូរគ្រឿងញៀនខុសច្បាប់ស្ថិតចំណុចភូមិគគីរធំ២ឃុំគគីរធំស្រុកកៀនស្វាយខេត្តកណ្តាល។
កម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោងបានទំនាក់ទំនងនិងបញ្ជូនព័ត៌មានភ្លាមទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។
លុះដល់ថ្ងៃទី០៣ខែកក្កដា ឆ្នាំ២០២៥វេលាម៉ោង០៨:១៥នាទី កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនសហការជាមួយប៉ុស្តិ៍គគីរធំដឹកនាំដោយលោក វរសេនីយ៍ឯកព្រុំ សំណាង អធិការនគរស្រុកកៀនស្វាយបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យ១នាក់ឈ្មោះ កុយ សីហា(ម៉ាប់)មុខញ្ញាជួញដូរសកម្មក្នុងមូលដ្ឋានឃុំគគីរធំនៅចំនុចមុខវីរះប៊ុនថាំ!នៅស្ថិតនៅភូមិគគីរធំ២ឃុំគគីរធំរួចធ្វើការត្រួតពិត្យរកឃើញថ្នាំញៀនយ៉ាម៉ា(WY)១៥៣គ្រាប់ម្សៅក្រាមសថ្លាសង្សយ័សារធាតុញៀន(ម៉ាទឹកកក)ចំនួន៦កញ្ចប់(ធំ២ មធ្យម២តូច២)ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១សម្ភារះវេចខ្ចប់ថ្នាំញៀនមួយចំនួន។
រួចកម្លាំងសមត្ថកិច្ចក៍បន្តទៅឃាត់ខ្លួនបក្សពួកម្នាក់ទៀតឈ្មោះ ជួបសំណាង(លីថូ) ភេទប្រុស(មានដីកាចាប់ខ្លួន) បន្ទាប់មកកម្លាំងយើងក៏បានឃាត់
ខ្លួនជនសង្ស័យទាំងពីរនាក់យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរធំដើម្បីធ្វើការសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជន
សង្ស័យឈ្មោះកុយ សីហា(ម៉ាប់)បានសារភាពថា!ថ្នាំញៀន
(ម៉ាទឹកកក)ចំនួន៦កញ្ចប់ ថ្នាំញៀនយ៉ាម៉ា(WY)១៥៣គ្រាប់នេះជារបស់ខ្លួនពិត
ប្រាកដមែនដោយខ្លួនបានទិញពីឈ្មោះ ឈីត(មិនស្គាល់នាមត្រកូល) មានគណនីធនាគារ RITTA KUNTHEA (ABA) អាយុ៣៣ឆ្នាំជនជាតិខ្មែរមានទីលំនៅឃុំស្វាយប្រទាលស្រុកស្អាងផ្លុងចោលនៅស្ពានភូមិពោធិមៀវឃុំគគីរធំទំនាក់ទំនងតាមរយះទូរសព្ទ(ស្គាល់តាមរយះឈ្មោះជួបសំណាង(លីថូ)ក្នុងតម្លៃ៣.៤០០.០០០រៀល(បីលានសែសិបម៉ឺន)
មករំលែកជាកញ្ចប់តូចៗទុកលក់
បន្តហើយកន្លងមកខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះជួប សំណាង(លីថូ)ចំនួន២ដងក្នុងម្តងៗ ៦០០០០០រៀល(ហុកសិបម៉ឺនរៀល)។ចំណែកឈ្មោះជួប សំណាង(លីថូ)ភេទប្រុសបានសារថា ខ្លួនធ្លាប់យកថ្នាំញៀនលក់អោយឈ្មោះកុយសីហា(ម៉ាប់)ចំនួន២ដងប្រាកដមែននិងធ្លាប់ទៅទិញថ្នាំញៀនពីឈ្មោះ ឈីត(មានគណនីធនាគារឈ្មោះ RITTA KUNTHEA (ABA) ចំនួន៣ដងនិងចេះប្រើប្រាស់ថ្នាំញៀនរយៈពេល
៧ឆ្នាំហើយ។
ក្រោយបានពីចម្លើយសារភាពជនសង្ស័យរួចមកសមត្ថកិច្ចធ្វើការស្រាវជ្រាវឈានទៅធ្វើការឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់។
ចំពោះជនសង្ស័យរួមនឹងវត្ថុតាងកសាងសំណុំរឿងបញ្ចូនទៅតុលាការបន្តនិតិវិធីច្បាប់។





















