
ខេត្តត្បូងឃ្មុំ:លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងជាប្រធាន សអក ខេត្ត ចូលរួមឧបត្ថម្ភថវិកាចំនួន ២លានរៀល ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញតំណាងសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគម ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។
ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចាត់ទុកការឧបត្ថម្ភគាំទ្ររបស់សប្បុរសជនពេលនេះ ជាចលនាមហាសមានចិត្តដឹងគុណបំណាច់ជ្រាលជ្រៅចំពោះអតីតយុទ្ធជន ដែលបានធ្វើពលិកម្មដ៏មហិមាក្នុងបុព្វហេតុជាតិមាតុភូមិ។ ឯកឧត្តមកិត្តិសង្គហបណ្ឌិត បានអំពាវនាវដល់សប្បុរសជនបន្តចូលរួមឧបត្ថម្ភថវិកាគាំទ្រដល់សមាគមអតីតយុទ្ធជនកម្ពុជាបន្ថែមទៀត ដើម្បីរៀបចំមហាសន្និបាតវិសាមញ្ញទូទាំងប្រទេសនេះឱ្យបានកាន់តែមហោឡារិក។
