លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចែកស្បៀងនិងថ្នាំពេទ្យដល់កងកម្លាំងនគរបាលអន្តរាគមន៍ និងកម្លាំងបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ដែលកំពុងឈរជើងជួរមុខ

បន្ទាយមានជ័យ: នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចែកស្បៀងនិងថ្នាំពេទ្យដល់កងកម្លាំងនគរបាលអន្តរាគមន៍ និងកម្លាំងបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ ដែលឈរជើងនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ទោស្នងការ បានជម្រុញដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះ ដែលឈរជើងនៅជួរមុខតាមព្រំដែនគ្រប់គោលដៅ ត្រូវយកចិត្តទុកដាក់ អនុវត្ត តួនាទី ភារកិច្ចដែលថ្នាក់ដឹកនាំឲ្យបានល្អ។ ត្រូវរស់នៅស្អាត ហូបស្អាត ផឹកស្អាត ថែរក្សាសុខភាពឲ្យបានល្អ៕








