
ខេត្តកណ្តាល:នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥លោកចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល និងលោក ខៀវ សុខណាត ប្រធានក្រុមប្រឹក្សាស្រុក រួមជាមួយសហការី ចូលរួមគោរពវិញ្ញាណក្ខន្ធលោកព្រឹន្ទបាលទោ រិន វាសនា នាយរងក្រុមទី២ កងអនុសេនាតូចដឹកជញ្ជូន វរសេនាតូចលេខ៣៩៣ កង ពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ដែលបានពលីជីវិតនៅតំបន់មុំបី។
មរណភាពរបស់លោកព្រឹន្ទបាលទោ រិន វាសនា នាយរងក្រុមទី២ កងអនុសេនាតូចដឹកជញ្ជូន វរសេនាតូចលេខ៣៩៣ កង ពលតូចអន្តរាគមន៍លេខ៩ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ជាការបាត់បង់នូវធនធានមនុស្សដ៏មានតម្លៃ ប្រកបដោយគុណធម៌នៅក្នុងសង្គមជាតិ ជាពិសេសការលះបង់យ៉ាងធំធេងក្នុងការប្រយុទ្ធតស៊ូជាមួយថៃ ដែលកំពុងធ្វើការឈ្លានពានមកលើដែនអធិបតេយ្យភាពកម្ពុជា។









