
ស្រុកខ្សាច់កណ្ដាល: រសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៥លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាចកណ្តាល បានដឹកនាំសហការី ចុះសួរសុខទុក្ខ កូនៗ ចំនួន៤នាក់ របស់ គ្រួសារវិរកងទ័ពជួរមុខឈរ ជើងនៅប្រាសាទតាក្របី ឈ្មោះ ស្រ៊ី កុសល ប្រពន្ធឈ្មោះ ព្រិល សុផាន ធ្វើការរោងចក្រនៅភ្នំពេញ ដែលរស់នៅជាមួយម្តាយមីង ក្នុងភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល និងបានឧបត្ថម្ភ អង្ករ ៥០គីឡូ ទឹកត្រី១យួរ ទឹកស៊ីអ៉ីវ ១យួរ ត្រីខ ១យួរ មី១កេស និងថវិកា ២០ម៉ឺនរៀល។








