
(ស្រុកកៀនស្វាយ)នាព្រឹកថ្ងៃទី២២ខែសីហាឆ្នាំ២០២៥រដ្ឋបាលឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល។
បានបើកកិច្ចប្រជុំសាមញ្ញាលើកទី៣៨អាណត្តិទី០៥ ក្រោមអធិបតីភាពលោកមុត សារិទ្ធប្រធានក្រុមប្រឹក្សាឃុំគគីរនិងសមាជិកក្រុមប្រឹក្សាឃុំគគីរ។
-លោកលោកស្រីកញ្ញាមេភូមិ
-លោកនាយនគរបាលប៉ុស្តិ៍គគីរ
-លោកប្រធានមណ្ឌលសុខភាពគគីរ
-លោកនាយកសាលាអនុវិទ្យាល័យមិនគគីរ
-លោកលោកស្រីនាយ នាយិកាសាលាបឋមសិក្សាទាំង៥ក្នុងឃុំគគីរ
-លោកស្រីស្មៀនឃុំ ជំនួយការហិរញ្ញវត្ថុ និងលោកលោកស្រីជំនួយការដ្ឋបាលឃុំគគីរ
-មន្ត្រីកសិកម្មឃុំគគីរ
-អ្នកសម្រសម្រួលគណនេយ្យភាពសង្គមឃុំគគីរ
។
មានរបៀបវរៈប្រជុំ
១/ពិនិត្យសេចក្តីព្រាងកំណត់ហេតុនិងអនុម័តសេចក្តីព្រាងកំណត់ហេតុខែកក្កដា
២/ពិនិត្យសេចក្តីរបាយការណ៍និងអនុម័តសេចក្តីព្រាងរបាយការណ៍ខែសីហា
៣/ពិនិត្យអនុម័តសេចក្តីសម្រេចបង្គើតគណៈកម្មការបោះឆ្នោតជ្រើសរើសមេភូមិចម្លាក់
៤/កំណត់កាលបរិច្ឆេតសម្រាប់កិច្ចប្រជុំសាមញ្ញាលើកទី៣៩អាណត្តិទី០៥របស់ក្រុមប្រឹក្សាឃុំគគីរ
៥/បញ្ហាផ្សេងៗ
៦/បូកសរុបនិងបិទអង្គប្រជុំ។
លោកមុត សារិទ្ធប្រធានក្រុមប្រឹក្សាឃុំគគីរមានប្រសាសន៍ថា!
លោកសូមថ្លែងអំណរគុណដល់ក្រុមការងារលោកលោកស្រីមេភូមិនិងបងប្អូនប្រជាពលរដ្ឋបានជួយឧបត្ថម្ភថវិកា សំភារៈមកដល់រដ្ឋបាលសាលាឃុំគគីរចំណែតថវិកាសរុបជិត២០លានរៀលនិងដកយកទៅទិញសំភារៈមួយចំនួនបន្ថែមទៀត។
លោកមុត សារិទ្ធបន្តថា!ថវិកា សំភារៈបានយកទៅជូនដល់កងទ័ពនិងក្រុមគ្រួសារកងទ័ពនៅខេត្តឧត្តរមានជ័យត្រង់ចំណុចកងពលអន្តរាគមលេខ៥ប្រសាទតាក្របី។
លោកមេឃុំបន្តទៀតថា!ក្នុងនាមរូបលោកជាអាជ្ញាធរឃុំគគីរនឹងបានធ្វើលិខិតថ្លែងអំណរគុណដល់ ម្ចាស់អំណោយថវិកា សំភារៈនឹងជូនផ្ទាល់តែម្តងកាលពីថ្ងៃទី០២ខែសីហាឆ្នាំ២០២៥កន្លងមកថ្មីៗនេះ។
លោកមុត សារិទ្ធបានលើកឡើងទៀតថា!យើងគ្រប់គ្នាជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាសមេ្តចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាចក្រកម្ពុជាអាណត្តិទី៧និងកងទ័ពនៅសមរភូមិមុខពួកគាត់ខិតខំការពារទឹកដីនៅព្រំដែនពួកសៀមឈ្លានពាន។
លោកមេឃុំគគីរបានជម្រុលដល់លោកលោកស្រីមេភូមិបន្តយកចិត្តទុកដាក់សម្អាតបរិស្ថានឱ្យបានស្អាតដើម្បីជាសុខភាពល្អរបស់ប្រជាពលរដ្ឋ។










