
ខេត្តកំពង់ចាម:នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែសីហាឆ្នាំ២០២៥នេះ លោកហេង វុទ្ធី ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំទួលសំបួរ និងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខក្រុមគ្រួសារកងទ័ពនៅសមរភូមិមុខ និងជាសមាជិកគណបក្សប្រជាជនកម្ពុជា ចំនួន០៥គ្រួសារ ដែលបច្ចុប្បន្នរស់នៅក្នុងភូមិគីឡូ១០ និងភូមិល្វា ឃុំអារក្សត្នោត ។
ក្នុងឱកាសនោះ និងក្នុងនាមលោកជាប្រធានក្រុមការងារ ក៏បានឧបត្ថម្ភជាថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួន ឧបត្ថម្ភដល់សមាជិកក្រុមគ្រួសារកងទ័ព ទាំង៥គ្រួសារ ដែលកំពុងជួបការលំបាក ដើម្បីជាការជួយសម្រួលជីវភាពរស់នៅរបស់ពួកគាត់ ៕
















