
(ខេត្តកណ្តាល)ថ្ងៃទី២៣ខែសីហាឆ្នាំ២០២៥
វេលាម៉ោង០៣:០៥នាទីទៀបភ្លឺ។ចំណុចភូមិតារាបឃុំគគីរស្រុកកៀនស្វាយខេត្តកណ្ដាល។
ជនសង្ស័យចំនួន០៤នាក់ប្រុស (ឃាត់ខ្លួន០៤នាក់ )
១-ឈ្មោះកុក លាងភេទប្រុសអាយុ ៣១ឆ្នាំជនជាតិខ្មែរមុខរបរមិនពិត មានទីលំនៅភូមិតារាបឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល (ឃាត់ខ្លួន)(ជួញដូរ)
២-ឈ្មោះប៊ន កែវមន្នីភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតមានទីលំនៅភូមិតារាបឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)(ជួញដូរ)
៣-ឈ្មោះស្រ៊ុន រស្មីភេទប្រុស អាយុ៣៩ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតមានទីលំនៅភូមិតារាបឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាលមានដីកាចាប់ខ្លួនចេញដោយលោកថៃ.ថេងចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាលលេខ៥៣៣.ច.ខ/ឌ ចុះថ្ងៃទី០៦ខែមិថុនាឆ្នាំ២០២៥ (ឃាត់ខ្លួន)(ជួញដូរ) ។
៤-ឈ្មោះថន អារិទ្ធត្យាភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរ មិនពិតមានទីលំនៅភូមិតារាបឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល(ឃាត់ខ្លួន)(ប្រើប្រាស់)។
វត្ថុតាងចាប់យករួមមាន
១/ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន២៨កញ្ចប់(តូច១៩កញ្ចប់ធំ៩កញ្ចប់)ទំងន់(៨៥.៩ក្រាម)។
២/សម្ភារៈវេចខ្ចប់និងប្រើប្រាស់ប្រាស់ថ្នាំញៀនមួយចំនួន
៣/ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន១
៤/ទូរសព្ទ២គ្រឿង។
លោកព្រុំ សំណាងបានឱ្យដឹងថា!នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុ
ខាងលើមានប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា!មានស
កម្មភាពជួញដូរនិងប្រើប្រាស់ថ្នាំញៀននៅរោងចំការស្វាយ ស្ថិតនៅភូមិតារាបឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល។
ក្រោយទទួលពត៌មានបានភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរបានសហការជាមួយកម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកបានចុះដល់ចំនុចកើតហេតុឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ឈ្មោះកុកលាង ភេទប្រុសឈ្មោះប៊ន កែវមន្នី ភេទប្រុសនិងឈ្មោះថន អារិទ្ធត្យា រួចធ្វើការត្រួតពិនិត្យរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)ចំនួន១៩កញ្ចប់តូចនិងសម្ភារះវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនក្រោយពីធ្វើការត្រួតពិនិត្យរួចកម្លាំងយើងបាននាំខ្លួនជនសង្ស័យរួមនឹងវត្ថុតាងមកផ្នែកប្រឆាំងគ្រឿងញៀនស្រុកដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជន
សង្ស័យឈ្មោះកុក លាងភេទប្រុស បានសារភាពថា!ម្សៅក្រាមពណ៌សថ្លាសង្សយ័ជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន១៩កញ្ចប់តូចនេះជារបស់ខ្លួនប្រាកដមែនហើយខ្លួនបានទិញពីឈ្មោះប៊ន កែវមន្នីភេទប្រុសតំលៃ២៥០.០០០រៀលដើម្បីទុកលក់បន្តឈ្មោះប៊ន កែវមន្នីភេទប្រុសបានសារភាពថា!ខ្លួនពិតបានលក់ថ្នាំទៅអោយឈ្មោះកុក លាងប្រាកដមែនហើយថ្នាំញៀននេះគឺខ្លួនបានទិញពីឈ្មោះស្រ៊ុន រស្មីភេទប្រុសចំនែកឈ្មោះថន អារិទ្ធត្យាបានសារភាពថាខ្លួនធ្លាប់ប្រើប្រាស់ថ្នាំញៀនជាមួយឈ្មោះកុក លាងចំនួន៦ដងមកហើយ។
លោកអធិការស្រុកបន្តទៀតថា!នៅចំពោះមុខសមត្ថកិច្ចឈ្មោះ
ស្រ៊ុន.រស្មីបានសារភាពថាថ្នាំញៀនចំនួន៩កញ្ចប់ធំដែលសមត្ថកិច្ចដកហូតបានពិតជារបស់ខ្លួនប្រាកដមែនដោយខ្លួនបានទិញពីមនុស្សប្រុសម្នាក់ឈ្មោះថា(មិនស្គាល់នាមត្រកូល)អាយុប្រហែល ៣១ឆ្នាំជនជាតិខ្មែរនៅម្តុំច្រាំងបាក់ខ័ណ្ឌច្បារអំពៅរាជធានីភ្នំពេញចំនួន១ខាំតំលៃ ៣.៦០០.០០០រៀល(បីលានហុកសិបម៉ឺនរៀល)។
ក្រោយពីសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងលើបញ្ចូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយដើម្បីចាត់ការតាមនិតិវិធី។










