
ស្រុកខ្សាច់កណ្តាល:នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥លោក ចេង ឌីណា អភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្តាល បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលស្រុកខ្សាច់កណ្តាលប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅអនុវត្តការងារនៅខែបន្ទាប់ ស្ថិតនៅសាលប្រជុំសាលាស្រុក។
ក្នុងកិច្ចប្រជុំនេះដែរ លោកអភិបាលស្រុកបានពិនិត្យលើលទ្ធផលការងារសម្រេចបាន បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅការងារចម្បងៗរបស់ គណៈអភិបាល ការិយាល័យ និងអង្គភាពជំនាញ នៃរដ្ឋបាលស្រុក សម្រាប់អនុវត្តនៅខែបន្ទាប់។

















