
ខេត្តសៀមរាប:នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ ក្រុមការងារកងរាជអាវុធហត្ថខេត្តសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ កឹម អាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស តំណាងលោក ឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានទៅសួរសុខទុក្ខ លោកស្រីអនុសេនីយ៍ឯក គៀន សារុំ នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស ដែលសម្រាលមាតុភាព និងកំពុងសម្រាកនៅគេហដ្ឋានស្ថិតក្នុង ភូមិកន្រ្កក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។
ក្នុងឱកាសសួរសុខទុក្ខនោះ ក្រុមការងារ ក៏បាននាំយកនូវគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាចំនួន ១,២២០,០០០រៀល និងសម្ភារៈប្រើប្រាស់មួយចំនួន ជាអំណោយក្នុងការសួរសុខទុក្ខផងដែរ ៕

