
ខេត្តស្វាយរៀង:នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត បានអញ្ជើញជាគណៈអធិបតីក្នុងពិធី បើកការដ្ឋានគម្រោងកែលម្អផ្លូវដី ដោយក្រាលបេតុងអាម៉េ ១ខ្សែ ប្រវែង១,១៦៨ ទទឹង៤ ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ ស្ថិតនៅភូមិថ្នាញ សង្កាត់បាទី ក្រុងបាវិត និងមានការចូលរួមពី មន្ត្រីបច្ចេកទេសខេត្ត លោកប្រធាន និងមន្ត្រីការិយាល័យសាធារណការក្រុង លោកប្រធានការិយាល័យគាំទ្រសង្កាត់ក្រុង លោកចៅសង្កាត់បាទី ក្រុមប្រឹក្សាសង្កាត់ លោកមេភូមិ អនុភូមិ និងប្រជាពលរដ្ឋ ប្រមាណជាង ១១៤ និងស្រី ៥៦នាក់។ ក្នុងនោះប្រជាពលរដ្ឋដែលបានចូលរួមក្នុងម្នាក់ៗទទួលបាន សារ៉ុង១ ភេសជ្ជៈ ១កំប៉ុង នំប៉័ង ១ដើម និងថវិកា ១០,០០០រៀល។

























