
ខេត្តត្បូងឃ្មុំ ៖ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក និងជាលេខាធិការ ស.ម.ន ខេត្តត្បូងឃ្មុំ និងកម្លំាងអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ព្រមទាំងសហការី ចូលរួមពិធីគោរពវិញ្ញណក្ខន្ធ និងបំពាក់ឋានន្តរសក្តិ ថ្នាក់អនុសេនីយ៍ទោ ជាកិច្ចបច្ឆាមរណៈ ជូនសពលោកអនុសេនីយ៍ត្រី លីន ធារី នាយផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកក្រូចឆ្មារ ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍ និងបាននាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦,០០០,០០០ រៀល និងបច្ច័យចូលរួមបុណ្យសព ចំនួន ៥,៨៧០,០០០ រៀល ដែលបានមកពីការគៀងគររបស់លោកឧត្តមសេនីយ៍ស្នងការ ប្រគល់ជូនលោក ឆឹង សាន ត្រូវជាឪពុកបង្កើត នៃសព នៅភូមិទី៧ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ៕












