
ស្រុកខ្សាច់កណ្ដាល :ព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ដោយមានការយកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជន ពីសំណាក់ឯកឧត្តម គួច ចំរេីន ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តកណ្តាលលោកចេង ឌីណា ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាស្រុកខ្សាច់កណ្តាល រួមជាមួយលោក ម៉ែន សុខឃឿន អធិការដ្ឋាននគរបាលស្រុក និងលោក សេង អៀង មេបញ្ជាការសឹករងស្រុក បាននាំយកអំណោយ និងថវិកាបេឡាមរណៈសង្គ្រោះឧបត្ថម្ភជូនគ្រួសារសពអតីតយុទ្ធជនចំនួន ០១គ្រួសារ មានទីលំនៅភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល។ ក្នុងនោះ អំណោយទទួលបានមានថវិកា ៤លានរៀល អង្ករ មី ទឹកសុទ្ធ ទឹកត្រី ទឹកសុីអុីវ និងត្រីខ។








