
រាជធានីភ្នំពេញ:ដោយមានការយកចិត្តទុកដាក់ពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានចាត់តំណាងលោកវរសេនីយ៍ទោ នូ ប្រសិទ្ធភិធេយ្យ អធិការរងទទួលផែនសេនាធិការ និងលោកវរសេនីយ៍ទោ ប៊ុន ណាន អធិការរងទទួលផែនសណ្ដាប់ធ្នាប់ចរាចរណ៍ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ប៉ាល់ ចន្ថា មន្រ្ដីផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ ដែលកំពុងសម្រាកព្យាបាលជំងឺ(រលាកក្រពះ) នៅផ្ទះក្នុងឱកាសនោះដែរក្រុមការងារបាននាំយកថវិកាឧបត្ថម្ភរបស់ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ចំនួន៥០០,០០០រៀល, ផ្លៃឈេីមួយកន្រ្ដក់, អង្ករ០១បាវ, ទឹកក្រូច០១កេស និងទឹកដោះគោ០២កេស ជូនលោកអនុសេនីយ៍ឯក ប៉ាល់ ចន្ថា ដែលកំពុងសម្រាកព្យាបាល ៕







