
ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត នៅថ្ងៃពុធ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត និងព្រមទាំងសហការី បានចុះជួបសំណេះសំណាលសួរសុខទុក្ខ នឹងនាំយកថវិកាមិត្តជួយមិត្ត មួយចំនួន ដែលបានមកពីគៀងគររបស់លោកឧត្តមសេនីយ៍ស្នងការ ប្រគល់ជូន លោកអនុសេនីយ៍ឯក ភោគ តុង មន្រ្តីប៉ុស្ដិ៍នគរបាលការពារព្រំដែនសាទុំ នៃវរសនាតូចនគរបាលការពារព្រំដែនគោកលេខ ៦១៧ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ បច្ចុប្បន្នកំពុងសម្រាកព្យាបាលកំពុងនៅេគហដ្ឋាន ស្ថិតនៅភូមិកុមាររាជ្យ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ៕




