
ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំ នៃស្នងការដ្ឋាន លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ ពិធីប្រជុំបូកសរុបសភាពការណ៍ លទ្ធផលការអនុវត្តន៍ការងារនគរបាល និងសហគមន៍ប្រចាំខែវិច្ឆិកា និងទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងផ្សព្វផ្សាយសមាសភាពក្រុម ការងារ Hotline ជាមួយជនបរទេស និងក្រុមការងារប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ដោយមានចូលរួម លោក លោកស្រី ស្នងការរង នាយការិយាល័យជំនាញ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ និង៦១៧ លោកអធិការនរបាលក្រុង-ស្រុក ទាំង៧ អធិការរង លោក នាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ទាំង១៦ប៉ុស្តិ៍ លោក នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង៦៤ប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធមួយចំនួន។















