
ខេត្តស្វាយរៀង:នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត បានអញ្ជើញដឹកនាំចំកិច្ចប្រជុំប្រចាំខែមិថុនា និងលើកទិសដៅបន្តខែកក្កដា ឆ្នាំ២០២៥ របស់រដ្ឋបាលក្រុងបាវិត។ កិច្ចប្រជុំនេះ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងក្រុង លោកនាយករដ្ឋបាលស្ដីទី លោក លោកស្រីប្រធាន ការិយាល័យចំណុះក្រុង កងកម្លាំងប្រដាប់អាវុធទាំងបី ការិយាល័យពន្ធដារក្រុង លោកចៅសង្កាត់ និងស្មៀនទាំងប្រាំក្នុងក្រុង។
















