
នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម បានចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី មិន សុគន្ធវិបុល ស្នងការរង និងជាប្រធានទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុកកំពង់សៀម និងមានការអញ្ជើញចូលរួមពីលោក ឈួន វិបុល អភិបាលរងស្រុកកំពង់សៀម តំណាង លោក ទុន ណេត អភិបាល នៃគណៈអភិបាលស្រុកកំពង់សៀម ដឹកនាំក្រុមការងារ នាំយកថវិកាចំនួន ៨លានរៀន ជាថវិកាបេឡាមរណ:សង្គ្រោះដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនដល់គ្រួសារសពអតីតយុទ្ធជនក្នុងស្រុកកំពង់សៀម ចំនួន ០២គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ៤លានរៀល ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការរង ក៏បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរបស់លោកប្រធានសមាគមខេត្តកំពង់ចាម ជាសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះមរណភាពរបស់រៀមច្បងអតីតយុទ្ធជន ដែលបានចែកឋានទៅកាន់លោកខាងមុខ ផងដែរ ៕








