
ខេត្តពោធិ៍សាត់:នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥
វេលាម៉ោង ០៨:០០នាទី កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកក្រគរ ដឹងនាំដោយលោក វរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ បានចូលរួមរំលែកទុក្ខក្រុមគ្រួសារសព លោក អនុសេនីយ៍ឯក ស្វាយ សារិទ្ធ មេបញ្ជាការរង កងអនុសេនាធំ នៃកងការពារព្រំដែនគោកលេខ៥០១ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី ដ៏អង់អាច ក្លាហាន នៅលេី សមរភូមិ ប្រយុទ្ធ ការពារដែន អធិបតេយ្យភាព ជាតិ និង ខ្សែបន្ទាត់ ព្រំដែន ក្នុងភូមិសាស្ត្រឃុំថ្មដា ពីធីបុណ្យសព ស្ថិតក្នុងភូមិបន្ទាយក្រង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
🙏សូមសម្តែងនូវសេចក្តីសង្វេកចិត្តយ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់ជីវិត របស់ លោក អនុសេនីយ៍ឯក ស្វាយ សារិទ្ធ គឺជាការបាត់បង់ស្វាមី ដែលប្រកបដោយសង្គហធម៌ដ៏ឧត្តុង្គឧត្តម ចំពោះភរិយា និងជាការបាត់បង់ឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះកូន ហើយក៏ជាការបាត់បង់យោធិនដ៏អង់អាចក្លាហាន ដែលបានធ្វើពលិកម្មនូវសាច់ស្រស់ ឈាមស្រស់ ប្រកបដោយភាពមោះមុត នៅក្នុងបុព្វហេតុការពារអធិបតេយ្យ និងបូរណភាពទឹកដី ពីសត្រូវសៀមឈ្លានពាន ។
🙏សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ លោក អនុសេនីយ៍ឯក ស្វាយ សារិទ្ធ សូមបានទៅកាន់ឋានបរមសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។














