
ខេត្តសៀមរាប:នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានដឹកនាំប្រតិភូ អញ្ជើញចូលរួមដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធសពកងទ័ពកម្ពុជាចំនួន ៤រូប ដែលបានពលីជីវិតយ៉ាងអង់អាចក្លាហាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងបូរណភាពទឹកដី ពីការឈ្លានពានដោយកងទ័ពសៀម នៅទិសខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។
១.លោកវរសេនីយ៍ត្រី ហេង កំសាន្ត នាយទាហាន ដែលបានពលី ក្នុងពេលប្រយុទ្ធជាមួយកងទ័ពសៀម នៅសមរភូមិទិសទី១ ខេត្តព្រះវិហារ ។
២.លោកព្រឹន្ទបាលឯក ណេម ង៉ុយ នាយទាហាន ផ្នែកសឹករងសំរោង តំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ ។
៣.លោកពលបាលឯក លឹម ថា នាយទាហាន កងពលតូចអន្តរាគមន៍លេខ៥ កងពលធំអន្តរាគមន៍លេខ២ ។
៤.លោកពលបាលទោ វ៉ា ឌី នាយទាហាន កងពលតូចអន្តរាគមន៍លេខ៥ កងពលធំអន្តរាគមន៍លេខ២ ដែលបានពលី ក្នុងពេលប្រយុទ្ធជាមួយកងទ័ពសៀម នៅសមរភូមិប្រាសាទតាមាន់ ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធនេះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ បាននាំយកថវិកាចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់វីរៈយុទ្ធជនទាំង ៤រូប បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លៀតឡើយ។













