
ខេត្តកណ្តាល:នាព្រឹក ថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ លោក អែតដា ដូរ៉ាមី អភិបាលរង នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល តំណាង លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល និងលោក ហេង សុត្ថាឬទ្ធិអនុប្រធានការិយាល័យនៃមន្ទីររ៉ែនិងថាមពល បានដឹកនាំក្រុមការងារការិយាល័យជំនាញពាក់ព័ន្ធ និងដោយមានការចូលពីអាជ្ញាធរឃុំ ចុះពិនិត្យលក្ខណៈបច្ចេកទេស និងច្បាប់អាជីវកម្ម នៅទីតាំងជីកយកអាចម៍ដីរបស់ឈ្មោះ ធី មករា និងឈ្មោះប្រុស សេងហ័ង មានទីតាំងក្នុងភូមិព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ជាលទ្ធផល
មានដូចខាងក្រោម៖
១.ការធ្វើអាជីវកម្មអាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែ សម្រាប់សេវាកម្មជីកអាចម៍ដី រណ្ដៅដីចល័ត ស្ថិតនៅក្នុងភូមិ ព្រែកតាបែន ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល របស់ឈ្មោះ ធី មករា ក្រោមលក្ខខណ្ឌអាជ្ញាបណ្ណ សិប្បកម្មធនធានរ៉ែលេខ០២២ ល.អច្រ១ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារសម្រេចណែនាំដល់ឈ្មោះ ធី មករា អញ្ជើញទៅប្រជុំពិភាក្សានៅមន្ទីរ៉ែនិងថាមពលខេត្ត នៅថ្ងៃ៣០ ខែ ធ្នូ ឆ្នាំ២០២៥ ដេីម្បីបង់កាតព្វកិច្ចច្បាប់រ៉ែ។












