
ក្រុងបាវិត:នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥ រដ្ឋបាលក្រុងបាវិត បានរៀបចំកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅបន្តខែមិថុនា ឆ្នាំ២០២៥ របស់រដ្ឋបាលក្រុងបាវិត កិច្ចប្រជុំនេះក្រោមអធិបតីភាព លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត និងមានការចូលរួមពី លោកអភិបាលរងក្រុង លោកនាយករដ្ឋបាលស្ដីទី លោក លោកស្រីប្រធាន ការិយាល័យចំណុះក្រុង កងកម្លាំងប្រដាប់អាវុធទាំងបី ការិយាល័យស្រុកប្រតិបត្តិជីភូ លោកចៅសង្កាត់ និងស្មៀនទាំងប្រាំក្នុងក្រុង។














