
ខេត្តត្បូងឃ្មុំ៖ ដោយអនុវត្តតាមការចង្អុលណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅរសៀល ថ្ងៃអង្គារ ទី១៣ ខែឧសភា ឆ្នាំ២០២៥ លោកវរសេនីយ៍ឯក បួន សេងសុពិសិដ្ឋ នាយការិយាល័យបុគ្គលិក និងជាលេខាធិការ ស.ម.ន ខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន ស.ម.ន ខេត្តត្បូងឃ្មុំ ព្រមទាំងសហការី ចុះជួបសំណេះសំណាលសួរសុខទុក្ខ បាននាំយកផ្លែឈើមួយកន្រ្តក និងថវិកាមិត្តជួយមិត្តមួយចំនួន ប្រគល់ជូន លោកវរសេនីយ៍ឯក អ៊ន សុគន្ធ ស្នងការរង ទទួលជំនួយការដឹកនាំការងារការិយាល័យ គ្រប់គ្រងគ្រឿងផ្ទុះ និងអាវុធជាតិពុល បានវះកាត់ពោះវៀនដុះខ្នែង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ រាធានីភ្នំពេញ ៕





