
(ស្រុកកៀនស្វាយ)លោកវរសេនីយ៍ឯកព្រុំ សំណាងអធិការនគរបាលស្រុកកៀនស្វាយបានប្រាប់ថា!កម្លាំងនគរបាលស្រុកកៀនស្វាយបង្គ្រាបគ្រឿងញៀនពីរករណីផ្សេងពីគ្នា
ចំពោះករណីទី១កើតហេតុនៅថ្ងៃទី១៦ខែមករាឆ្នាំ២០២៦វេលាម៉ោង០៧.៣០នាទីនៅត្រង់ចំណុចភូមិកណ្តាលលើឃុំបន្ទាយដែកស្រុកកៀនស្វាយខេត្តកណ្តាល។
នៅមុនពេលកើតហេតុសមត្ថកិច្ចបានចុះធ្វើការល្បាតក្នុងភូមិសាស្រ្តឃុំបន្ទាយដែកក៍បានឃាត់ខ្លួនយកមកសួរនាំ។
ចំពោះជនសង្ស័យមានឈ្មោះស៊ុំ បាទីភេទប្រុសអាយុ៤១ឆ្នាំមានទីលំនៅភូមិឃុំកើតហេតុ។
វត្ថុតាងដកហូតបានរួមមាន!
ម្សៅក្រាមពណ័សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន០១កញ្ចប់តូចមានទំងន់(០.៦៨ក្រាម)។
ចំពោះករណីទី០២កើតហេុតនៅថ្ងៃទី១៥ខែមករាឆ្នាំ២០២៦វេលាម៉ោង២១និង៤០នាទីនៅត្រង់ចំណុចភូមិចិនកោះឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល។
ចំពោះជនសង្ស័យ០២នាក់ប្រុស(ឃាត់ខ្លួន០១នាក់និងរត់គេចខ្លួន០១នាក់)
១.ឈ្មោះសុីនសំណាងភេទប្រុសអាយុ៤៩ឆ្នាំមុខរបរមិនពិតប្រាកដរស់នៅភូមិចន្លក់ឃុំគគីរស្រុកកៀនស្វាយខេត្តកណ្តាល(ឃាត់ខ្លួន)។
២.ឈ្មោះង៉ាន សុភា(ហៅជ្រួក)ភេទប្រុសអាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដរត់គេចខ្លួន)។
ចំពោះវត្ថុតាងចាប់យកបានរួមមាន!
ម៉្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)០១កញ្ចប់តូចមានទំងន់០.០៨ក្រាមនិងវត្ថុតាងវេចខ្ចប់និងប្រើប្រាស់មួយចំនួន។
លោកព្រុំសំណាងបន្តថា!នៅមុនពេលកើតហេតុខាងលើកម្លាំងនគរបាលប៉ុស្តិ៍គគីរនិងកម្លាំងប្រជាការពារបានធ្វើការល្បាតក្នុងភូមិសាស្ត្រឃុំគគីរពេលមកដល់ត្រង់ចំណុចបានឃើញជនសង្ស័យកំពុងដើរនៅលើដងផ្លូវជាតិលេខ១ស្ថិតនៅភូមិចិនកោះឃុំគគីរក៍បានឃាត់ខ្លួនសួរនាំនឹងធ្វើការត្រួតពិនិត្យរកឃើញម៉្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក០១កញ្ចប់តូចយកមកសួនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា!ថ្នា០១កញ្ចប់តូចនេះជារបស់ខ្លួនបានទិញពីឈ្មោះង៉ាន សុភា(ហៅជ្រួក)ក្នុងតម្លៃ២០.០០០រៀល(ពីរមុឺនរៀល)។
ក្រោយមកសមត្ថកិច្ចបានចុះទៅធ្វើការឃាត់ខ្លួនឈ្មោះង៉ាន សុភាហៅជ្រួកត្រូវបានគេវខ្លួនបាត់នៅមុនពេលសមត្ថកិច្ចចុះទៅដល់។
ចំពោះជនសង្ស័យរួមនឹងវត្ថុតាងកសាងសំណុំរឿងបញ្ចូនទៅតុលាការដើម្បីបន្តនិតិវិធីច្បាប់។







