
ខេត្តសៀមរាប:នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្ដឹងផ្ទាល់មាត់ពីប្រជាពលរដ្ឋតាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ដើម្បីសុំកិច្ចអន្តរាគមន៍ដែលមានករណីភ្លើងឆេះផ្ទះ ស្ថិតនៅចំណុចភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងជំនាញ បានចូលរួមសហការជាមួយស្ថាប័នពាក់ព័ន្ធ ចេញរថយន្តពន្លត់អគ្គិភ័យ ចុះជួយអន្តរាគមន៍ពន្លត់ភ្លើងឆេះផ្ទះនោះបានទាន់ពេលវេលា។
ករណីខាងលើនេះ បណ្ដាលមកពីផ្ទុះសេរខ្សែភ្លើង ធ្វើឱ្យខូចខាតម៉ាស៊ីនបោកខោអាវ០១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន មិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្ស និងមិនឆេះរាលដាលបន្តដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ។
ជានិច្ចជាកាល អាវុធហត្ថខេត្តសៀមរាប តែងតែយកចិត្តទុកដាក់ ចេញអន្តរាគមន៍ ជូនបងប្អូនប្រជាពលរដ្ឋ ពេលមានទុក្ខធុរៈផ្សេងៗក្នុងខេត្តសៀមរាប។ ក្នុងនោះដែរបើសិនជាបងប្អូនប្រជាពលរដ្ឋបានជួបហេតុការណ៍ត្រូវការអន្តរាគមន៍បន្ទាន់ ពីកងរាជអាវុធហត្ថខេត្តសៀមរាប សូមបងប្អូនហៅទូរស័ព្ទមកកាន់លេខ (Hotline) 1296 (ដោយឥតគិតថ្លៃ 24/24ម៉ោង)ឬ អាចទាក់ទងមកតាមបណ្តាញ Telegram, WhatsApp, CoolApp របស់កងរាជអាវុធហត្ថខេត្តសៀមរាប តាមរយៈលេខ 088 93 94 567 របស់កងរាជអាវុធហត្ថខេត្តសៀមរាប៕





