
ខេត្តកំពង់ចាម:នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានក្លិបបាល់ទះ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល និងផ្តល់នូវអនុសាសន៍ដល់លោកគ្រូ និងកីឡាករទាំងអស់ ដើម្បីត្រៀមចូលរួមការប្រកួតដណ្តើមពាន រង្វាន់សម្តេចក្រឡាហោម ស ខេង រដូវកាលទី៤ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៦ ខាងមុខនេះ ។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ បានឧបត្ថម្ភនូវ សម្ភារៈកីឡាដល់គ្រូបង្វឹក និងកីឡាករ មួយចំនួនដូចមានដូចជា : ១-ស្បែកជើងកីឡា ចំនួន ១៨គូ
២-ខោ អាវ កីឡាករចំនួន ២៨ឈុត
៣-អាវគ្រូបង្វឹកចំនួន ០៤ អាវ
៤-អាវប្រតិភូចំនួន ១៦ អាវ
៥-បាល់ទះចំនួន ១០គ្រាប់
៦-សានូ ទប់ជង្គង់ចំនួន ១៤គូ ។
សរុបជាថវិកាចំណាយ ចំនួន ១៧៦៨ដុល្លារ ៕

















