
បន្ទាយមានជ័យ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំ កិច្ចប្រជុំពង្រឹងការគ្រប់គ្រងជនអន្តោប្រវេសន៍ និងការបង្ក្រាបOnline Scames ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដល់ការិយាល័យជំនាញ លោកអធិការក្រុងស្រុកទាំង៩ ។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលជំនាញ និងអធិការដ្ឋាននគរបាលក្រុង/ស្រុកទាំង៩ ដោយគោរពអនុវត្តតាមបទបញ្ជាយ៉ាងមុឹងម៉ាត់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងកិច្ចប្រតិបត្តការ ចុះ បង្ក្រាបទីតាំង បទល្មើស Online Scames រួមទប់ស្កាត់ការប្រមូលផ្តុំ ការស្នាក់នៅខុសច្បាប់របស់ជនបរទេសគ្រប់ប្រភេទ ពង្រឹងការងារយាមល្បាត ប្រចាំការ២៤ម៉ោងតាមគោលដៅដែលបានដាក់ចេញ និងពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងសន្តិសុខព្រំដែន, បន្តស្រាវជ្រាវបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ អោយមានប្រសិទ្ធភាពខ្ពស់បំផុត ៕












