
បន្ទាយមានជ័យ: នៅថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំមន្ត្រីនគរបាលក្រោមឱវាទ លោកអធិការនគរបាលក្រុង/ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៦៧ ចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រារព្ធ នៅសាលាខេត្តបន្ទាយមានជ័យ ។
ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងប្រធានសាលដំបូងខេត្ត តំណាងអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកមេបញ្ជាការប្រតិបត្តិការសិករងខេត្ត លោកតំណាងមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរជំនាញនានាជុំវិញខេត្ត អង្គការនានាជុំវិញខេត្ត លោកអភិបាល អភិបាររងក្រុង.ស្រុក៩ លោកមេឃុំ ចៅសង្កាត់ទាំង៦៧ និងស្មៀនឃុំ ជាច្រើនរូប ។
ក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារនេះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានប្រគល់ប័ណ្ណសរសើរ ជូនមន្ត្រីរាជ អង្គភាពពាក់ព័ន្ឋជាច្រើនរូប ៕














