
ខេត្តកណ្តាល:នារសៀលថ្ងៃសុក្រ ទី១៣ ខែមិថុនា ឆ្នាំ២០២៥លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាលបានដឹកនាំ កិច្ចប្រជុំករណីវិវាទដីធ្លីមួយកន្លែង ស្ថិតនៅក្នុងភូមិក្រូចសើច ឃុំពុកឬស្សី ស្រុក ខ្សាច់កណ្តាល ខេត្តកណ្តាល។ ជាលទ្ធផល ការសម្រុះសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ គឺជាយន្តការមួយដ៏ល្អប្រសើរ ក្នុងនោះភាគីទាំងសង្ខាងមានការយោគយល់ អធ្យាស្រ័យគ្នាខ្ពស់ ដោយបានព្រមព្រៀងសម្បទានដីរៀងៗខ្លួន ដេីម្បីបញ្ចប់វិវាទនេះប្រកបដោយភាពស្នាមញញឹម និងភាតរភាព។





