
ខេត្តកណ្តាល:ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ លោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពឯកភាព រដ្ឋបាលស្រុកខ្សាច់កណ្តាល ប្រចាំខែមិថុនា ឆ្នាំ២០២៥ ដោយមានការចូលរួមពី គណៈអភិបាលស្រុក នាយករដ្ឋបាលស្ដីទី នាយករងរដ្ឋបាលស្រុក មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន អនុប្រធានការិយាល័យចំណុះជុំវិញសាលាស្រុក មេឃុំ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល នៃឃុំទាំង១២ ស្ថិតនៅសាលប្រជុំសាលាស្រុក។
កិច្ចប្រជុំនេះ ផ្ដោតសំខាន់លើបញ្ហាប្រឈម សំណូមពរ ដើម្បីជាធាតុចូលពង្រឹងការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសាធារណៈ ការបង្ការទប់ស្កាត់ និងការបង្រ្កាបបទល្មើសនានា ដែលមានការពាក់ព័ន្ធក្នុងភូមិសាស្រ្ត ពិសេសការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងផ្សព្វផ្សាយការណែនាំតាមលិខិតបទដ្ឋានគតិយុត្តិនានា។











