
(បន្ទាយមានជ័យ):ដោយមានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី ២៨ ខែ មករា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចាត់លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ផែនការងារអាវុធគ្រឿងផ្ទុះ អគ្គីភ័យ រួមសហការី អញ្ជើញនាំយកថវិកា និងកន្ត្រកផ្លែឈើ សួរសុខទុក្ខ លោក វរសេនីយ៍ឯក ពិន សេរី ស្នងការរងជំនួយដឹកនាំការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ ដែលកំពុងសំរាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាព-កម្ពុជាជប៉ុន ស្រុកមង្គលបូរី ។
ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានពាំនាំការសួរសុខទុក្ខ ពីលោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងជូនពរដល់លោក វរសេនីយ៍ឯក ពិន សេរី ដែលសម្រាកព្យាបាលជំងឺ សូមឱ្យឆាប់ជាសះស្បេីយ និងមានសុខភាពល្អមាំមួនឡើងវិញ ដើម្បីអាចត្រឡប់ទៅបំពេញភារកិច្ចនៅអង្គភាពវិញ។ ជាមួយគ្នានេះ ក្នុងនាមស្នងការដ្ឋាននគរបាលខេត្ត ក៏សូមថ្លែងអំណរគុណដល់លោកគ្រូពេទ្យអ្នកគ្រូពេទ្យ ដែលព្យាបាលបងប្អូននគរបាល យ៉ាងយកចិត្តទុកដាក់ ។
លោក វរសេនីយ៍ឯក ពិន សេរី ក៏បានគោរពថ្លែងអំណរគុណ ដល់លោកឧត្តមសេនីយ៍ទោ ស្នងការ និងសហការី ដែលបានគិតគូរនិងយកចិត្តទុកដាក់ ដល់រូបលោកដែលកំពុងសម្រាកព្យាបាលជំងឺ សូមគោរពជូនពរ លោកឧត្តមសេនីយ៍ទោ ស្នងការ និងសហការី ជួបប្រទះតែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕







