
ខេត្តត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០២៦ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅសាលប្រជុំសេនាធិការដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងលោកឧត្តមសេនីយ៍ទោ ស៊ិន រដ្ឋា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ និងជាប្រធានក្រុមការងារ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលការងារ សហការស្រាវជ្រាវ ស៊ើបអង្កេត បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។
ដោយមានការចូលរួមពី ក្រុមការងារដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត ទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផៃ្ទ លោកស្នងការរង លោកនាយ-នាយរងការិយាល័យចំណុះផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន លោកអធិការ និង អធិការរង ទទួលការងារនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ក្រុង-ស្រុកទាំង៧ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ៕















