
ក្រុងបាវិត:នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ លោក លឹម សៀងហេង អភិបាល នៃគណៈអភិបាលក្រុងបាវិត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល ១ ឆ្នាំ ឆ្នាំ២០២៤ របស់លេខាធិការដ្ឋាន នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង។ សមាសភាពចូលរួមមាន ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង លោកជំទាវ ឯកឧត្តម លោក លោកស្រី ជាក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងក្រុមការងារលេខាធិការដ្ឋានខេត្តស្វាយរៀង។










