
ស្រុកខ្សាច់កណ្តាល:នៅព្រឹកថ្ងៃអង្គារ ៩រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥លោក អែតដា ដូរ៉ាមី តំណាងលោក ចេង ឌីណា អភិបាល នៃគណៈអភិបាលស្រុកខ្សាច់កណ្តាល រួមជាមួយលោក អ៊ុំ សំអុល អនុប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកណ្តាល បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការកាត់បន្ថយហានិភ័យ ច្បាប់ និងបទបញ្ញាត្តិ បច្ចេកទេសសុវត្ថិភាព ស្ថានីយប្រេង និងឧស្ម័នឥន្ទនៈ ក្នុងមូលដ្ឋានស្រុកខ្សាច់កណ្តាល ស្ថិតនៅសាលប្រជុំសាលាស្រុក។









