
ត្បូងឃ្មុំ ៖ នៅរសៀលថ្ងៃអង្គារ ទី២០ ខែឧសភា ឆ្នាំ២០២៥ នៅសាលប្រជុំសេនាធិការដ្ឋាន នៃស្នងការដ្ឋាននគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ធាម ពិសិដ្ឋ ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ដ ដែលមានការអញ្ជើញចូលរួម ពីលោក លោកស្រី នាយ នាយរងការិយាល័យ ចំណុះផែនការងារធនធានមនុស្ស ចូលរួមពីធីប្រគល់ថវិកាឧបត្ថម្ភគោលនយោបាយសម្រាប់ឧបត្ថម្ភ ជូនដល់គ្រួសារមន្រ្តីនគរបាលជាតិមរណៈ ចំនួន ០៧នាក់ សរុបជាថវិកា ចំនួន ១៣៤,៤៧២,៥០០ ៛ ។








