ខេត្តត្បូងឃ្មុំ៖ ដោយអនុវត្តតាមការចង្អុលណែនាំរបស់ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃពុធ ទី២៨ ខែឧសភា ឆ្នាំ២០២៥ លោកស្រីវរសេនីយ៍ទោ គង់ ធារិទ្ធ ស្នងការរង និងជាអនុប្រធានក្រុមការងារយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត ព្រមទាំងសហការី បានចុះសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងនាំយលថវិកាមួយចំនួន ប្រគល់ជូនលោកស្រីអនុសេនីយ៍ទោ ឈិន សុខលី មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលកំពាន់ ដែលកំពុងសម្រាកលំហែមាតុភាព នៅភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕




